ព័ត៌មានដែលស្ដុកទុកក្នុងឧបករណ៍របស់លោកអ្នក
នៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកយល់ស្របថា យើងខ្ញុំអាចនឹងស្តុកទុកព័ត៌មាននៅក្នុងឧបករណ៍របស់លោកអ្នក។ ព័ត៌មាននេះត្រូវគេហៅថា “ខូឃី៍ស៍” ដែលជាហ្វាល់អក្សរតូចៗ ដែលមានអក្សរនិងលេខ សម្រាប់កត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នក។ ខូឃី៍ស៍ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នក នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ នៅពេលកំពុងចូលទៅមើលគេហទំព័រ និងទំព័រអនឡាញរបស់យើងខ្ញុំ។
យើងខ្ញុំក៏ប្រើប្រាស់វត្ថុរួមគ្នាក្នុងបណ្ដាញ ឬ “ហ្វ្លាស់ខូឃី៍ស៍” ផងដែរ។ “ហ្វ្លាស់ខូឃី៍ស៍” គឺមានលក្ខណៈស្រដៀងគ្នានឹងខូឃីសកម្មវិធីរុករកដែរ។ ហ្វ្លាស់ខូឃី៍ស៍ អនុញ្ញាតឲ្យយើងខ្ញុំចងចាំរាល់ការចូលរបស់លោកអ្នក មកកាន់ទំព័រនានារបស់យើងខ្ញុំ។
ទាំងខូឃីស៍ ឬហ្វ្លាស់ខូឃីស៍ មិនត្រូវបានប្រើប្រាស់ដើម្បីចូលទៅក្នុងឧបករណ៍របស់លោកអ្នក ឬប្រើប្រាស់ព័ត៌មាននៅក្នុងកំព្យូទ័ររបស់លោកអ្នកឡើយ។
យើងខ្ញុំគ្រាន់តែប្រើ ខូឃីស៍ និង “ហ្វ្លាស់ខូឃីស៍” ដើម្បីធ្វើការគ្រប់គ្រងតាមដានប៉ុណ្ណោះ។
យើងប្រើវិធីសាស្ត្រនេះដើម្បីតាមដានសកម្មភាពរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និងដើម្បីកត់សម្គាល់ពីចំណង់ចំណូលចិត្តរបស់លោកអ្នក។
ខូឃីស៍ ជួយយើងខ្ញុំត្រួតពិនិត្យចរាចរណ៍នៅក្នុងគេហទំព័រ ធ្វើឲ្យសេវាកម្មនានារបស់យើងកាន់តែប្រសើរឡើង បង្កភាពងាយស្រួលដល់លោកអ្នកក្នុងការប្រើប្រាស់ និងបង្កើនចំណាប់អារម្មណ៍របស់លោកមកលើសេវាកម្មរបស់យើងខ្ញុំ។
យើងខ្ញុំប្រើ ហ្វ្លាស់ខូឃីស៍ និង ខូឃីស៍ ផ្សេងទៀតដើម្បីជួយឲ្យយើងខ្ញុំអាចបង្ហាញជូនលោកអ្នកនូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់ទង និងត្រូវតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។
ខូឃីស៍ដែលចំបាច់បំផុត
ខូឃីស៍ដែលចំបាច់បំផុតត្រូវបានប្រើដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសេវាកម្មដែលផ្ដល់ជូននៅក្នុងគេហទំព័របានទូលំទូលាយ ដូចជាការចូលទៅកាន់ក្នុងទំព័រដែលមានការការពារសុវត្ថិភាពខ្ពស់ ឬការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាដើម។ បើគ្មានខូឃីស៍ទាំងនេះ លោកអ្នកមិនអាចប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំប្រកបដោយប្រសិទ្ធភាពឡើយ។
ដំណើរការចុះឈ្មោះ
ខូឃីស៍ទាំងនេះនឹងស្តុកទុកព័ត៌មានដែលប្រមូលបានពីការចុះឈ្មោះរបស់លោកអ្នក និងអនុញ្ញាតឲ្យយើងខ្ញុំសម្គាល់ថាលោកអ្នកជាអតិថិជនរបស់យើងខ្ញុំ ក៏ដូចជាផ្ដល់ជូនឲ្យលោកអ្នកនូវសេវាកម្មដែលលោកអ្នកត្រូវការ។ យើងក៏អាចនឹងប្រើទិន្នន័យនេះ ដើម្បីស្វែងយល់បន្ថែមពីចំណាប់អារម្មណ៍អនឡាញ និងចំណង់ចំណូលចិត្តរបស់លោកអ្នក ក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នកឲ្យទាន់ពេលវេលា នៅពេលលោកអ្នកចូលមកកាន់គេហទំព័រ និងប្រើប្រាស់សេវាកម្មនានារបស់យើងខ្ញុំ។
គេហទំព័ររបស់យើងខ្ញុំ
យើងខ្ញុំប្រើខូឃីស៍ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការចូលរបស់លោកអ្នក មកកាន់គេហទំព័ររបស់យើងខ្ញុំ។
សេវាកម្មរបស់យើងខ្ញុំប្រើប្រាស់ខូឃីស៍បីប្រភេទខុសៗគ្នារួមមាន៖
- ខូឃីស៍ “ផ្អែកទៅតាមពេល”៖ ខូឃីស៍ប្រភេទនេះត្រូវបានដាក់បញ្ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលដែលអ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំតែប៉ុណ្ណោ។ ខូឃីស៍ផ្អែកទៅតាមពេល ជួយអ្នកឱ្យស្វែងរកគេហទំព័ររបស់យើងខ្ញុំបានកាន់តែឆាប់រហ័ស ហើយប្រសិនបើអ្នកជាអតិថិជនដែលបានចុះឈ្មោះរួច នោះវានឹងជួយយើងខ្ញុំឱ្យផ្ដល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងអ្នកជូនដល់អ្នកបានកាន់តែច្រើន។ ខូឃីស៍នេះ ផុតកំណត់ដោយស្វ័យប្រវត្តិ នៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។
- ខូឃីស៍ “អចិន្រ្តៃយ៍”៖ ខូឃីស៍ប្រភេទនេះនឹងស្ថិតនៅក្នុងកុំព្យូទ័រតាមពេលដែលបានកំណត់សម្រាប់ខូឃីស៍នីមួយៗ។ ហ្វ្លាស់ខូឃីស៍ក៏ជាប្រភេទខូឃីស៍កំណត់ពេលដែរ។
- ខូឃីស៍ “វិភាគ”៖ ខូឃីស៍ ប្រភេទនេះអនុញ្ញាឲ្យយើងខ្ញុំសម្គាល់ និងកត់ត្រាចំនួនអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ និងត្រួតពិនិត្យមើលថាតើអ្នកដែលចូលមកកាន់គេហទំព័រយើងខ្ញុំ ប្រើប្រាស់សេវាកម្មទាំងឡាយដោយវិធីណា។ ខូឃីស៍ នេះជួយធ្វើឲ្យដំណើរការគេហទំព័ររយើងខ្ញុំកាន់តែប្រសើរឡើង ឧទាហរណ៍ការធានាឲ្យបានថាលោកអ្នកអាចចូល (log in) និងស្វែងរកអ្វីដែលលោកអ្នកចង់រកបានងាយស្រួល។
លោកអ្នកជាអ្នកសម្រេចចិត្ត ហើយលោកអ្នកតែងតែមានជម្រើសក្នុងការទទួលយក ឬបដិសេធខូឃីស៍ជានិច្ច។
កម្មវិធីរុករកភាគច្រើនទទួលយកខូឃីស៍ដោយស្វយប្រវត្តិ ប៉ុន្តែបើសិនជាលោកអ្នកចង់ លោកអាចកែប្រែការកំណត់របស់កម្មវិធីរុករកដើម្បីគ្រប់គ្រងខូឃីស៍របស់លោកអ្នក។
អ្នកអាចប្រើប្រាស់កម្មវិធីរុករករបស់គេហទំព័ររបស់អ្នកដើម្បី៖
- លុបខូឃីស៍ទាំងអស់
- ប្លុកខូឃីស៍ទាំងអស់
- ទទួលយកខូឃីស៍ទាំងអស់
- ប្លុកខូឃីស៍ដែលមានប្រភពមកពីភាគីទីបី
- លុបខូឃីស៍ទាំងអស់នៅពេលបិទកម្មវិធីរុករក
- បើក “កម្មវិធីរុករក ជាលក្ខណៈឯកជន”/”សម្ងាត់” ដែលអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់អ៊ីនធឺណិត ដោយគ្មានការស្តុកទុកទិន្នន័យនៅនឹងកន្លែង
- តំឡើង Add-ons និង Plug-ins ដើម្បីបន្ថែមជម្រើសក្នុងការប្រើប្រាស់អ៊ីនធឺណិត។
តើលោកអ្នកអាចស្វែងរកព័ត៌មានស្ដីពីការគ្រប់គ្រងខូឃីស៍នៅកន្លែងណា?
ហ្វ្លាស់ខូឃីស៍
លោកអ្នកអាចផ្លាស់ប្ដូរការកំណត់ហ្វ្លាស់ផ្លេរយើរដើម្បីរារាំងការការប្រើប្រាស់ហ្វ្លាស់ខូឃីស៍។ ការគ្រប់គ្រងការកំណត់ហ្វ្លាស់ផ្លេរយើរអនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រងចំណង់ចំណូលចិត្តរបស់លោកអ្នក។
ប្រសិនបើអ្នកជ្រើសរើសបដិសេធខូឃីស៍ទាំងអស់នៅក្នុងកម្មវិធីរុករករបស់អ្នក នោះអ្នកនឹងមិនអាចប្រើប្រាស់មុខងារ និងសេវាកម្មមួយចំនួននៅលើគេហទំព័ររបស់យើងខ្ញុំបានឡើយ ហើយសេវាកម្មមួយចំនួន នឹងមិនដំណើរការបានត្រឹមត្រូវទេ។ ឧទាហរណ៍ យើងខ្ញុំមិនអាចរក្សាទុកភាសានៅលើផ្ទាំងអេក្រង់ដែលអ្នកបានជ្រើសរើសឡើយ។