Skip to content

គោលការណ៍​ឯកជនភាព

គណៈគ្រប់គ្រងរបស់ 1xbet និងនិយោជិតរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ទូទាត់របស់លោកអ្នក។

យើងខ្ញុំប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់តម្លាភាពអំពីរបៀបដែលយើងខ្ញុំប្រើប្រាស់ និងការពារទិន្នន័យរបស់លោកអ្នក។ យើងខ្ញុំបានរួមបញ្ចូលការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព ដើម្បីអនុវត្តតាមស្ដង់ដានៃបទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ (GDPR)។

គោលការណ៍ឯកជនភាព មានចែងអំពីវិធីសាស្រ្តក្នុងការវិភាគទិន្នន័យ និងជម្រើសរបស់លោកអ្នកពាក់ព័ន្ធនឹងរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រើប្រាស់។

1xbet យល់និងទទួលខុសត្រូវក្នុងការផ្ដល់ជូនដល់លោកអ្នកដែលជាអតិថិជនរបស់យើងខ្ញុំ នូវព័ត៌មានច្បាស់លាស់អំពីរបៀបដែលយើងខ្ញុំប្រើខូឃីស៍​ហើយយើងខ្ញុំធានាថា លោកអ្នកដែលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ អាចធ្វើការជ្រើសរើសបានត្រឹមត្រូវ។

ប្រសិនបើលោកអ្នកមានសំណើ សំណួរ ឬសំណូមពរណាមួយពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬសំណួរទូទៅណាមួយពាក់ព័ន្ធនឹងវិធីសាស្រ្តក្នុងការដំណើរការ និងការប្រើប្រាស់សេវាកម្មដែលបានផ្ដល់ជូនដល់លោកអ្នក សូមទាក់ទងមកកាន់យើងខ្ញុំតាម [email protected]

យើងខ្ញុំក៏សូមស្នើសុំឱ្យលោកអ្នកផ្ញើព័ត៌មានលម្អិតទៅកាន់ [email protected] អំពីទំព័រណាមួយនៅលើគេហទំព័ររបស់យើង ដែលលោកអ្នកមានការព្រួយបារម្ភអំពីការប្រើប្រាស់ខូឃីស៍​ផងដែរ។

1. ឯកជនភាព

‎1xbet សន្យាការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជានិច្ច។

គោលការណ៍ឯកជនភាពនេះ ពន្យល់អំពីព័ត៌មានដែលយើងខ្ញុំប្រមូលយក នៅពេលប្រើប្រាស់សេវាកម្មរបស់យើង ក៏ដូចជាអំពីមូលហេតុដែលយើងខ្ញុំប្រមូលព័ត៌មាននេះ និងរបៀបដែលយើងប្រើប្រាស់ព័ត៌មាននេះផងដែរ។

សូមចងចាំថា គោលការណ៍ឯកជនភាពនេះ នឹងត្រូវមានការយល់ព្រមគ្នារវាងភាគីខាងអ្នក និងភាគី 1xbet (ចាប់ពីពេលនេះតទៅ ហៅថា “យើងខ្ញុំ” “នៃយើងខ្ញុំ” ឬ “របស់យើងខ្ញុំ”)។

យើងខ្ញុំអាចធ្វើការផ្លាស់ប្ដូរយ៉ាងទៀងទាត់ចំពោះគោលការណ៍ឯកជនភាពនេះ និងជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្ដូរទាំងនេះ ដោយធ្វើការចុះផ្សាយលក្ខខណ្ឌដែលបានកែប្រែនោះនៅលើផ្លេតហ្វមរបស់យើងខ្ញុំ។

យើងខ្ញុំសូមណែនាំឱ្យលោកអ្នកធ្វើការត្រួតពិនិត្យគោលការណ៍ឯកជនភាពនេះជាប្រចាំ។

2. ការយល់ព្រម ចំពោះដំណើរការរៀបចំទិន្នន័យផ្ទាល់ខ្លួន

សិទ្ធិនៃប្រធានបទទិន្នន័យផ្ទាល់ខ្លួន

ការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅ 1xbet ចាប់ផ្ដើម តែក្រោយពេលដែលអ្នកបានបង្ហាញពីការយល់ព្រមច្បាស់លាស់ប៉ុណ្ណោះ ហើយការបង្ហាញនិងការបញ្ជាក់នេះ ធ្វើឡើងដោយគ្មានការបង្វិតបង្ខំ ច្បាស់លាស់ មានព័ត៌មានគ្រប់គ្រាន់ និងគ្មានការភាន់ច្រឡំ ពាក់ព័ន្ធនឹងការយល់ព្រមរបស់អ្នកចំពោះការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ (ចាប់ពីពេលនេះតទៅហៅកាត់ថា «ការយល់ព្រម»)។

ការយល់ព្រម ដែលអ្នកបានធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ ដោយការស្ម័គ្រចិត្ត និងដើម្បីផលប្រយោជន៍របស់អ្នក គឺត្រូវមានលក្ខណៈច្បាស់លាស់ មានការជូនដំណឹង និងប្រកបដោយសតិសម្បជញ្ញៈ។

អ្នកឬតំណាងរបស់អ្នកអាចផ្ដល់ការយល់ព្រមឱ្យខាងយើងខ្ញុំធ្វើការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងទម្រង់ណាមួយដែលអាចបញ្ជាក់បានថា យើងខ្ញុំទទួលបានការយល់ព្រមនេះ ដូចជា៖

‎- ជាលាយលក្ខណ៍អក្សរ

ក្នុងករណីនេះ ការយល់ព្រម គួរមានព័ត៌មានដូចខាងក្រោម៖

  • នាមត្រកូល នាមខ្លួន ឈ្មោះដាក់តាមឪពុក (ប្រសិនបើមាន) អាសយដ្ឋានរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន លេខឯកសារសម្គាល់អត្តសញ្ញាណសំខាន់ កាលបរិច្ឆេទចេញឯកសារ និងអាជ្ញាធរចេញឯកសារ ឬនាមត្រកូល នាមខ្លួន ឈ្មោះដាក់តាមឪពុក អាសយដ្ឋានរបស់អ្នកតំណាងនៃម្ចាស់ទិន្នន័យផ្ទាល់ខ្លួន លេខ កាលបរិច្ឆេទចេញឯកសារ និងអាជ្ញាធរចេញឯកសារសម្គាល់អត្តសញ្ញាណសំខាន់ ការអនុញ្ញាតដោយលិខិតប្រគល់សិទ្ធិមានការបញ្ចាក់ពីមេធាវី ឬឯកសារបញ្ជាក់ពីសិទ្ធិអំណាចផ្សេងទៀតរបស់អ្នកតំណាងរូបនោះ (នៅពេលទទួលបានការយល់ព្រមពីអ្នកតំណាងនៃម្ចាស់ទិន្នន័យផ្ទាល់ខ្លួន)
  • អាសយដ្ឋានប្រៃសណីយ៍របស់ 1xbet ដែលទទួលបានការយល់ព្រមពីម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
  • គោលបំណងនៃការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន
  • បញ្ជីទិន្នន័យផ្ទាល់ខ្លួនដែលម្ចាស់ទិន្នន័យផ្ទាល់ខ្លួននោះ បានផ្តល់ការយល់ព្រមសម្រាប់ការវិភាគនិងប្រមូលទិន្នន័យនោះ
  • ឈ្មោះនិងអាសយដ្ឋានរបស់បុគ្គល (នីតិបុគ្គល) ដែលកំពុងធ្វើការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនជំនួសមុខឱ្យ 1xbet ប្រសិនបើបុគ្គល (នីតិបុគ្គល) នោះ ត្រូវបានចាត់តាំងឱ្យធ្វើការប្រមូលនិងវិភាគ
  • បញ្ជីវិធានការអនុវត្តលើទិន្នន័យផ្ទាល់ខ្លួន ដែលទទួលបានការយល់ព្រម។ ទិដ្ឋភាពទូទៅនៃវិធីសាស្រ្តក្នុងការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន
  • រយៈពេលដែលការយល់ព្រមពីម្ចាស់នៃទិន្នន័យផ្ទាល់ខ្លួនមានសុពលភាព ក៏ដូចជាវិធីសាស្រ្តក្នុងការដកចេញនូវការយល់ព្រមផងដែរ
  • ហត្ថលេខារបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន

– តាមវិធីនៃវិធានប៉ាន់ស្មានរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួនដែលសម្ដែងឆន្ទៈក្នុងការបង្កើតទំនាក់ទំនងស្របច្បាស់ជាមួយ 1xbet ដែលការបង្ហាញឆន្ទៈនោះមិនមែនធ្វើឡើងតាមរយៈពាក្យសម្ដី ឬជាលាយលក្ខណ៍អក្សរទេ តែតាមរយៈអាកប្បកិរិយារបស់ពួកគេ ដែលតាមលក្ខណៈនោះ អាចឱ្យគេសន្មតពីចេតនានោះបាន (ឧទាហរណ៍ ការចុះឈ្មោះនៅលើគេហទំព័រររបស់ 1xbet ការចុះឈ្មោះជាមួយសេវាកម្មរបស់ 1xbet ការអនុវត្តប្រតិបត្តិការសាច់ប្រាក់ទៅក្នុងគណនីផ្ទាល់ខ្លនរបស់ពួកគេដែលទទួលបានតាមរយៈការចុះឈ្មោះនៅលើគេហទំព័ររបស់ 1xbet ដែលជាលក្ខខណ្ឌសម្រាប់ការចូលរួមនៅក្នុងការភ្នាល់ស្របទៅតាមខនិងលក្ខខណ្ឌរបស់ 1xbet ការចុះឈ្មោះការភ្នាល់តាមរយៈគណនីផ្ទាល់ខ្លួនរបស់ពួកគេ និងការទទួលបានប្រាក់ឈ្នះតាមរយៈគណនីផ្ទាល់ខ្លួនរបស់ពួកគេ ដោយអនុលោមទៅតាមច្បាប់ដែលចែងដោយប្រតិបត្តិករល្បែងស៊ីសង ។ល។)។

1xBet មិនតម្រូវឱ្យមានការយល់ព្រមរបស់លោកអ្នក ដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងករណីដូចខាងក្រោមនេះទេ៖

  • ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់ដើម្បីសម្រេចនូវកម្មវត្ថុដែលផ្ដល់ដោយសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់នៃដែនយុត្តាធិការក្នុងស្រុក សម្រាប់ការអនុវត្តកិច្ចការ និងការបំពេញមុខងារ អំណាច និងភារកិច្ចដែលច្បាប់ប្រគល់ជូន។
  • ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់ការអនុវត្តកិច្ចការយុត្តិធម៌ ការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ឬសេចក្ដីសម្រេចពីស្ថាប័នច្បាប់ណាមួយ ឬកម្មវត្ថុផ្លូវការនៃការអនុវត្តស្របទៅតាមច្បាប់ក្នុងស្រុក។
  • ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់ក្នុងការការពារអាយុជីវិត សុខភាព ឬផលប្រយោជន៍សំខាន់ផ្សេងទៀតរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន ប្រសិនបើមិនអាចសុំការយល់ពីពួកគេបាន។
  • ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់គោលបំណងនៃការអនុវត្តសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ 1xbet ឬភាគីទីបី ឬសម្រាប់សម្រេចគោលបំណងចាំបាច់ខាងសង្គម ប្រសិនបើការអនុវត្តនេះពុំបំពានលើសិទ្ធិនិងសេរីភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
  • ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់គោលបំណងស្ថិតិ ឬគោលបំណងស្រាវជ្រាវផ្សេងទៀត ដែលត្រូវធ្វើអាណាមិកភាពជាចាំបាច់លើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លើកលែងតែពេលដែលទិន្នន័យផ្ទាល់ខ្លួននោះ ត្រូវបានប្រមូលនិងវិភាគសម្រាប់គោលបំណងនៃការធ្វើទីផ្សារ។
  • ក្នុងករណីដែលការចូលទៅមើលទិន្នន័យផ្ទាល់ខ្លួនដែលកំពុងត្រូវប្រមូលនិងវិភាគនោះ ត្រូវបានអ្នកផ្ដល់ទៅឱ្យបុគ្គលជាច្រើនក្នុងចំនួនមិនកំណត់។
  • ក្នុងករណីទិន្នន័យដែលកំពុងប្រមូលនិងវិភាគនោះ ស្ថិតក្រោមការចុះផ្សាយ ឬការបញ្ចេញព័ត៌មានជាចាំបាច់ស្របទៅតាមច្បាប់នៃដែនយុត្តាធិការក្នុងស្រុក។

នីតិវិធីសម្រាប់ការដកការយល់ព្រមរបស់អ្នកចំពោះការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន ការទទួលបានព័ត៌មានអំពីលទ្ធភាពដែលមានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង 1xbet និងការបញ្ជាក់ ការប្លុក និងការបំផ្លាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែល 1xbet រក្សាទុកតាមសំណើ ត្រូវបានគ្រប់គ្រងដោយ “បទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ” (GDPR) ហើយត្រូវអនុវត្តដោយខាងភាគីយើងខ្ញុំទាំងស្រុង។

3. គោលបំណងនៃការប្រមូលព័ត៌មាន

យើងប្រមូលនិងវិភាគទិន្នន័យដែលយើងអាចប្រើដើម្បីធ្វើការកំណត់អត្តសញ្ញាណរបស់បុគ្គល រួមមានជាអាទិ៍ នាមខ្លួននិងនាមត្រកូល ថ្ងៃខែឆ្នាំកំណើត ព័ត៌មានលម្អិតអំពីប័ណ្ណឥណទាន អាសយដ្ឋានលំនៅដ្ឋាន ឬអាសយដ្ឋានប្រៃសណីយ៍ដទៃផ្សេងទៀត អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ ឬទិន្នន័យផ្ទាល់ខ្លួនដែលពាក់ព័ន្ធដទៃផ្សេងទៀត (ចាប់ពីពេលនេះតទៅហៅកាត់ថា “ទិន្នន័យ”)។

យើងអាចស្នើសុំឱ្យអ្នកផ្ដល់ជូនទិន្នន័យផ្ទាល់ខ្លួន នៅពេលកំពុងប្រើប្រាស់គេហទំព័រឬសេវាកម្មរបស់យើង ឬនៅពេលបង្កើតគណនី។

ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលយក អាចរួមមាន៖

  • ទិន្នន័យអ្នកប្រើប្រាស់ (ឈ្មោះពេញរបស់ភ្នាក់ងារ MobiCash ដែលនឹងធ្វើជាអ្នកគិតប្រាក់ រូបថតលិខិតឆ្លងដែន/ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ រូបថតភ្នាក់ងារដែលកាន់ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន)
  • ព័ត៌មានទំនាក់ទំនង (រួមមាន លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល)
  • ព័ត៌មានកន្លែងស្នាក់នៅ (អាសយដ្ឋាន ទីតាំងភូមិសាស្រ្ត)
  • ព័ត៌មានអំពីការទូទាត់ប្រាក់
  • ប្រវត្តិប្រតិបត្តិការ
  • ចំណង់ចំណូលចិត្តគេហទំព័រ
  • យោបល់ត្រឡប់អំពីសេវាកម្មរបស់យើងខ្ញុំ
  • ចម្លើយ​ចំពោះសំណួរនានាដែលយើងសាកសួរអ្នក
  • ខ្លឹមសារនៃសារណាមួយដែល​អ្នកអាចផ្ញើមកយើង

ប្រសិនបើអ្នកមិនចង់ផ្ដល់ទិន្នន័យផ្ទាល់ខ្លួន​ដូចបានរៀបរាប់ខាងលើមកខាងយើងទេ​ដូច្នេះ អ្នកនឹង​មិនអាច​ចុះកិច្ចសន្យាជាមួយខាងយើងបានឡើយ ហើយលក្ខខណ្ឌនៃសេវាកម្មរបស់យើង អាចនឹងត្រូវពន្យារពេល ឬក៏មិនអាចអនុវត្តទាំងពីរតែម្ដង។

យើងប្រមូល ធ្វើដំណើរការ និង​រក្សាទុកទិន្នន័យនេះ​នៅ​ក្នុងម៉ាស៊ីនមេរបស់​យើង​ស្របទៅតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់របស់​ប្រទេសអ្នក។

នៅពេលអ្នកប្រើសេវាកម្មរបស់​យើង នោះម៉ាស៊ីនមេរបស់យើងនឹងរក្សាទុកសកម្មភាពរបស់អ្នកនៅលើកំណត់ត្រាសពិសេសមួយ ដែលប្រមូលព័ត៌មានរដ្ឋបាលនិងព័ត៌មានអំពីការចូលមើលគេហទំព័រជាក់លាក់មួយចំនួន រួមមាន​ដូចជា៖

  • អាសយដ្ឋាន IP ប្រភពដើម
  • ពេលវេលានៃការចូលទៅប្រើប្រាស់
  • កាលបរិច្ឆេទនៃការចូលទៅប្រើប្រាស់
  • គេហទំព័រដែលបានចូលទៅមើល
  • ភាសាដែលបានប្រើប្រាស់
  • ការរាយការណ៍ពីការគាំងសុសវែរ
  • ប្រភេទនៃកម្មវិធីរុករកដែលបានប្រើ

ព័ត៌មាននេះត្រូវការចាំបាច់ ដើម្បីឱ្យយើងអាចធានាបាននូវកម្រិតសេវាកម្មខ្ពស់បំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

យើងមិនដែលប្រមូលទិន្នន័យផ្ទាល់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ដោយ​ពុំមានការជូនដំណឹងដល់អ្នកឡើយ​។​ •

4. មធ្យោបាយនៃការប្រមូលនិងដំណើរការទិន្នន័យ

ដូចបានលើកឡើងខាងលើ យើងខ្ញុំអាចប្រមូលទិន្នន័យជាក់លាក់ដោយស្វ័យប្រវត្តិ និងទទួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងករណីដែលអ្នកផ្ដល់ព័ត៌មាននោះដោយស្ម័គ្រចិត្ត តាមរយៈសេវាកម្ម ឬការប្រាស្រ័យទាក់ទង និងការទាក់ទងគ្នានៅលើគេហទំព័ររបស់ 1xbet។

យើងខ្ញុំក៏អាចទទួលបានព័ត៌មានផ្ទាល់ខ្លួនពីអាជីវករអនឡាញ និងក្រុមហ៊ុនផ្ដល់សេវាអនឡាញ រួមទាំងពីបញ្ជីអតិថិជនដែលទទួលបានដោយស្របច្បាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ជាភាគីទីបីផងដែរ។

បន្ថែមពីលើនេះ យើងខ្ញុំអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មជាភាគីទីបី សម្រាប់ការគាំទ្រផ្នែកបច្ចេកទេសលើប្រតិបត្តិការសាច់ប្រាក់តាមអនឡាញរបស់អ្នក និងសម្រាប់រក្សាទុកគណនីរបស់អ្នក។

យើងខ្ញុំនឹងអាចចូលទៅមើលព័ត៌មានណាមួយដែលអ្នកផ្ដល់ជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់ ក្រុមហ៊ុនផ្ដល់សេវា និងសេវាពាណិជ្ជកម្មអេឡិចត្រូនិករបស់ភាគីទីបី។ យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនស្របទៅតាមលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះ។

ព័ត៌មាននេះនឹងត្រូវបញ្ចេញឱ្យដឹងទៅភាគីទីបីក្រៅពីក្រុមហ៊ុន លុះត្រាតែស្របទៅតាមគោលការណ៍ឯកជនភាពនេះ និងបទប្បញ្ញត្តិនៅក្នុងរដ្ឋរបស់អ្នក។

5. ការប្រើប្រាស់ទិន្នន័យ

យើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ជូនភាគីយើងខ្ញុំ ដើម្បីផ្ដល់សេវាកម្មរបស់យើងខ្ញុំ ដើម្បីផ្ដល់ការគាំទ្រដល់អតិថិជន ដើម្បីធានានសុវត្តិភាពដែលចាំបាច់ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងត្រួតពិនិត្យអត្តសញ្ញាណ ដើម្បីដំណើរការប្រតិបត្តិការសាច់ប្រាក់តាមអនឡាញ ក៏ដូចជា ដើម្បីជួយអ្នកក្នុងការចូលរួមក្នុងប្រម៉ូសិនរបស់ភាគីទីបី ដែលបំពេញតាមលក្ខខណ្ឌអាជីវកម្មជាក់លាក់ និងក្នុងគោលបំណងដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៃសេវាកម្មល្បែងស៊ីសងរបស់យើងខ្ញុំ។

ហេតុនេះ ក្នុងអំឡុងពេលនៃការផ្ដល់ជូនសេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយដៃគូរបស់យើងខ្ញុំដែលបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នផងដែរ (រួមមាន ដៃគូដទៃផ្សេងទៀតណាមួយដែលមានការព្រមព្រៀងជាមួយអ្នកអំពីការចែករំលែកទិន្នន័យរបស់អ្នក)។

យើងខ្ញុំក៏អាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្ដល់ជូនអ្នកនូវ៖

  • ការផ្ដល់ជូនប្រម៉ូសិន និងព័ត៌មានអំពីផលិតផលនិងសេវាកម្មរបស់យើងខ្ញុំ
  • ការផ្ដល់ជូនប្រម៉ូសិន និងព័ត៌មានអំពីផលិតផល និងសេវាកម្មដៃគូរបស់យើងខ្ញុំ ដើម្បីពង្រីកទំហំផលិតផលដែលបានផ្ដល់ជូនអ្នក និងលើកកម្ពស់សេវាអតិថិជន

ពីពេលមួយទៅពេលមួយ យើងខ្ញុំអាចស្នើសុំព័ត៌មានពីអ្នកតាមរយៈការស្ទង់មតិ ឬការប្រកួតប្រជែង។ ការចូលរួមនៅក្នុងការស្ទង់មតិ ឬការប្រកួតប្រជែងនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តទាំងស្រុង ហើយអ្នកក៏មានជម្រើសក្នុងការបញ្ចេញឬមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួនផងដែរ។

ព័ត៌មានដែលបានស្នើសុំ អាចរួមបញ្ចូលព័ត៌មានទំនាក់ទំនងលម្អិត (ដូចជា ឈ្មោះ អាសយដ្ឋានទំនាក់ទំនង លេខទូរស័ព្ទ) និងព័ត៌មានភូមិសាស្រ្ត (ដូចជា លេខកូដប្រៃសណីយ៍ ឬអាសយដ្ឋានប្រៃសណីយ៍) និងអាយុជាដើម។

តាមរយៈការចូលរួមនៅក្នុងការប្រកួតប្រជែង ការទទួលយកប្រាក់ឈ្នះ (រង្វាន់) ពីយើងខ្ញុំ នោះអ្នកយល់ព្រមចំពោះការប្រើប្រាស់ឈ្មោះរបស់អ្នកសម្រាប់គោលបំណងនៃការធ្វើប្រម៉ូសិន ដោយពុំតម្រូវឱ្យមានប្រាក់សំណងបន្ថែមនោះទេ លើកលែងតែមានការហាមឃាត់ដោយច្បាប់។

ប្រសិនបើអ្នកមិនទាន់បានសម្រេចចិត្តច្បាស់លាស់ថាតើ ត្រូវទទួលយកព័ត៌មានប្រូម៉ូសិនពីយើងខ្ញុំឬអត់ នោះយើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (រួមមាន អាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ) ដើម្បីផ្ដល់ជូនអ្នកនូវព័ត៌មានពាក់ព័ន្ធនឹងផលិតផល សេវាកម្ម និងប្រូម៉ូសិនរបស់យើងខ្ញុំ រួមទាំងផលិតផលល្បែងស៊ីសងផ្សេងទៀត (រួមមាន ប៉ូគឺអនឡាញ កាស៊ីណូ ការភ្នាល់ ហ្គេមប៊ែកឃើម៉ុន ។ល។) និងផលិតផលនិងសេវាកម្មរបស់ភាគីទីបី ដែលយើងខ្ញុំបានធ្វើការជ្រើសរើសយ៉ាងប្រុងប្រយ័ត្នផងដែរ។

6. ការបង្ហាញព័ត៌មាន

យើងខ្ញុំមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់បណ្ដាក្រុមហ៊ុន អង្គការ ឬបុគ្គលដែលមិនពាក់ព័ន្ធជាមួយនឹង 1xbet ឡើយ។

យើងខ្ញុំអាចធ្វើការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់បណ្ដាក្រុមហ៊ុន អង្គការ ឬបុគ្គលនានាដែលពាក់ព័ន្ធជាមួយ 1xbet ប្រសិនបើអ្នកបានផ្ដល់ការយល់ព្រមចំពោះវិធានការទាំងនេះ។

យើងខ្ញុំអាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើមានការតម្រូវពីច្បាប់ជាធរមាន ឬប្រសិនបើយើងខ្ញុំជឿជាក់ថា វិធានការនោះមានភាពចាំបាច់ដើម្បី៖

  • អនុលោមទៅតាមបញ្ហាឬដំណើរការផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងភាគីខាងយើងខ្ញុំ គេហទំព័រ ឬសេវាកម្មណាមួយរបស់យើងខ្ញុំ ឬក្នុងកាលៈទេសៈដែលយើងខ្ញុំជាប់កាតព្វកិច្ចផ្លូវច្បាប់ជាចាំបាច់ណាមួយ
  • ការពារសិទ្ធិ ឬទ្រព្យសម្បត្តិរបស់យើងខ្ញុំ
  • ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ឬសាធារណជន

ប្រសិនបើតាមគំនិតនិងការប្តេជ្ញាចិត្តតែមួយរបស់យើងខ្ញុំ លោកអ្នកត្រូវបានគេរកឃើញថាបានបោកបញ្ឆោតយើងខ្ញុំ ឬប៉ុនប៉ងបោកបញ្ឆោតយើងខ្ញុំ ឬលោកអ្នកប្រើប្រាស់សេវាផ្សេងទៀតតាមមធ្យោបាយណាមួយដែលរួមមានប៉ុន្តែមិនកំណត់ចំពោះ៖

  • រំខានហ្គេម
  • ការបន្លំការទូទាត់

ប្រសិនបើយើងខ្ញុំមានមូលដ្ឋានក្នុងការសង្ស័យអ្នកអំពីការក្លែងបន្លំការទូទាត់ប្រាក់ រួមមាន ការប្រើប្រាស់ប័ណ្ណឥណទានដែលបានលួចគេ ឬសកម្មភាពក្លែងបន្លំដទៃផ្សេងទៀតណាមួយ ការទាញយកប្រាក់ត្រឡប់មកវិញ ឬទង្វើផ្សេងទៀត ព្រមទាំង ការលុបចោលការទូទាត់ ឬធ្វើប្រតិបត្តិការសាច់ប្រាក់ដែលត្រូវបានហាមឃាត់ រួមមាន ការសម្អាតប្រាក់ជាដើម នោះភាគីខាងយើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចែករំលែកព័ត៌មាននេះ ព្រមទាំងព័ត៌មានអត្តសញ្ញាញរបស់អ្នក ជាមួយនឹងទំព័រភ្នាល់អនឡាញដទៃផ្សេងទៀត ក៏ដូចជាធនាគារ ក្រុមហ៊ុនប័ណ្ណឥណទាន ទីភ្នាក់ងារនិយ័តកម្មដែលសមស្រប និងអាជ្ញាធរអនុវត្តច្បាប់ដែលពាក់ព័ន្ធ។

សម្រាប់គោលបំណងនៃការស្រាវជ្រាវជាសាធារណៈអំពីការបង្ការការញៀននឹងល្បែង នោះទិន្នន័យរបស់អ្នកក៏អាចនឹងត្រូវប្រគល់បន្តទៅឱ្យស្ថាប័នដែលពាក់ព័ន្ធផងដែរ។

7. ចូលដំណើរការ

អ្នកអាចជ្រើសរើស “បដិសេធ” មិនទទួលយកការប្រាស្រ័យទាក់ទងអំពីការធ្វើប្រម៉ូសិនបាន តាមរយៈ៖

  • ការជ្រើសរើសបដិសេធតាមរយៈការកំណត់នៅលើគណនីរបស់អ្នក ដែលមាននៅលើទំព័ររបស់យើងខ្ញុំ ឬតាមរយៈសេវាកម្មរបស់យើងខ្ញុំ
  • ជាការឆ្លើយតបទៅនឹងអ៊ីម៉ែលប្រម៉ូសិន ដែលអ្នកបានទទួលពីខាងយើងខ្ញុំ
  • បានគ្រប់ពេលវេលា ដោយផ្ញើអ៊ីម៉ែល ឬសរសេរទៅកាន់ផ្នែកសេវាអតិថិជនរបស់យើងខ្ញុំ

បន្ថែមលើនេះ អ្នកអាចទាក់ទងយើងខ្ញុំបានគ្រប់ពេល ប្រសិនបើអ្នក៖

  • ចង់ស្វែងយល់ថាតើមានព័ត៌មានផ្ទាល់ខ្លួនអ្វីខ្លះដែលយើងខ្ញុំប្រមូល វិភាគ និងការរក្សាទុក ក៏ដូចជា ប្រភពដែលយើងខ្ញុំទទួលបានព័ត៌មាននោះផងដែរ
  • ចង់ធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូលអំពីអ្នក
  • ចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង/ឬ
  • មានពាក្យបណ្ដឹងណាមួយពាក់ព័ន្ធនឹងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

ប្រសិនបើចាំបាច់ យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពលើព័ត៌មានណាមួយដែលអ្នកបានផ្ដល់ជូនមកខាងយើងខ្ញុំ ដោយអ្នកត្រូវបញ្ជាក់ពីភាពចាំបាច់នៃការផ្លាស់ប្ដូរនោះ និងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ពុំមានលក្ខខណ្ឌណាមួយនៅក្នុងគោលការណ៍ឯកជនភាពនេះ នឹងអនុញ្ញាតឱ្យភាគីខាងយើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយ ប្រសិនបើច្បាប់នៃប្រទេសរបស់អ្នក តម្រូវឱ្យយើងខ្ញុំផ្ដល់ព័ត៌មាននោះ។

8. ខូឃីស៍​

ព័ត៌មាន​ដែល​ស្ដុក​ទុកក្នុង​ឧបករណ៍​របស់​លោកអ្នក

នៅ​ពេល​ដែល​លោក​អ្នកប្រើ​ប្រាស់​សេវាកម្ម​របស់​យើងខ្ញុំ លោក​អ្នកយល់​ស្រប​ថា យើង​ខ្ញុំ​អាចនឹង​ស្តុកទុក​ព័ត៌មាន​នៅក្នុង​ឧបករណ៍​រ​បស់​លោក​អ្នក។ ព័ត៌មាននេះត្រូវគេហៅថា “ខូឃីស៍​” ដែលជាហ្វាល់អក្សរតូចៗ ដែលមានអក្សរនិងលេខ សម្រាប់កត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នក។ ខូឃីស៍​ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នក នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ នៅពេលកំពុងចូលទៅមើលគេហទំព័រ និងទំព័រអនឡាញរបស់យើងខ្ញុំ។

យើងខ្ញុំក៏ប្រើប្រាស់វត្ថុរួមគ្នាក្នុងបណ្ដាញ ឬ “ហ្វ្លាស់ខូឃីស៍​” ផងដែរ។ ‎“ហ្វ្លាស់ខូឃីស៍​” គឺមានលក្ខណៈស្រដៀងគ្នានឹងខូឃីស៍​កម្មវិធីរុករកដែរ។ ហ្វ្លាស់ខូឃីស៍​អនុញ្ញាតឲ្យ​យើង​ខ្ញុំ​ចង​ចាំ​រាល់ការចូល​របស់​លោក​អ្នក មក​កាន់ទំព័រ​នានារបស់​យើង​ខ្ញុំ។

ទាំងខូឃីស៍​ឬ ហ្វ្លាស់ខូឃីស៍​មិនត្រូវ​បាន​ប្រើ​ប្រាស់ដើម្បីចូល​ទៅ​ក្នុង​ឧ​បករណ៍របស់​លោក​អ្នក ឬប្រើប្រាស់ព័ត៌​មាននៅ​ក្នុង​កំព្យូទ័រ​របស់​លោក​អ្នកឡើយ។

យើងខ្ញុំគ្រាន់តែប្រើខូឃីស៍​និង “ហ្វ្លាស់ខូឃីស៍​” ដើម្បីធ្វើការគ្រប់គ្រងតាមដានប៉ុណ្ណោះ។

យើងខ្ញុំគ្រាន់តែប្រើវិធីសាស្រ្តទាំងនេះ ដើម្បីតាមដានលោកអ្នកក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដើម្បីកត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នកប៉ុណ្ណោះ។

ខូឃីស៍​ជួយយើងខ្ញុំក្នុងការតាមដានការចូលទៅមើលទំព័ររបស់យើងខ្ញុំ លើកកម្ពស់សេវាកម្មរបស់យើងខ្ញុំ ធ្វើឱ្យការចូលទៅប្រើប្រាស់សេវាកម្មកាន់តែងាយស្រួល និងបង្កើនចំណាប់អារម្មណ៍របស់អ្នកលើសេវាកម្មរបស់យើងខ្ញុំ។

យើងខ្ញុំប្រើ ហ្វ្លាស់ខូឃីស៍ និង ខូឃីស៍ ផ្សេងទៀតដើម្បីជួយឲ្យ​យើងខ្ញុំអាចបង្ហាញជូនលោកអ្នកនូវការផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់​ទង និងត្រូវតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ខូឃីស៍ដែល​ចំបាច់​បំផុត​

ខូឃីស៍ដែល​ចំបាច់​បំផុតត្រូវ​បាន​ប្រើ​ដើម្បីអនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់អាចសេវាកម្ម​ដែល​ផ្ដល់ជូន​នៅ​ក្នុង​គេហទំព័រ​បានទូលំទូលាយ ដូចជាការចូលទៅកាន់ក្នុង​ទំព័រ​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​ខ្ពស់ ឬការធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ​ជាដើម។ បើគ្មានខូឃីស៍ទាំងនេះ លោក​អ្នក​មិន​អាចប្រើ​ប្រាស់គេហទំព័រ​របស់​យើងខ្ញុំប្រ​កបដោយប្រសិទ្ធភាពឡើយ។

ដំណើរ​ការ​ចុះឈ្មោះ

ខូឃីស៍​ទាំងនេះនឹងរក្សាទុកព័ត៌មានដែលប្រមូលបានក្នុងអំឡុងពេលនៃការចុះឈ្មោះរបស់អ្នក ហើយនឹងអនុញ្ញាតឱ្យយើងខ្ញុំបានស្គាល់ថា អ្នកគឺជាអតិថិជនម្នាក់ ព្រមទាំងផ្ដល់ជូនអ្នកនូវសេវាកម្មដែលអ្នកត្រូវការ។ យើង​ក៏​អាច​នឹង​ប្រើទិន្នន័យនេះ ដើម្បីស្វែងយល់​បន្ថែម​ពី​ចំណាប់​អារម្មណ៍​អនឡាញ​ និងចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក ក៏ដូចជាដើម្បីផ្ដល់​ភាព​ងាយ​ស្រួលជូនលោកអ្នកឲ្យទាន់ពេលវេលា នៅពេល​លោកអ្នកចូលមកកាន់គេហទំព័រ និងប្រើ​ប្រាស់សេវាកម្មនានារបស់យើងខ្ញុំ។

គេហទំព័រ​របស់​យើងខ្ញុំ

យើងខ្ញុំ​ប្រើខូឃីស៍ដើម្បីប្រមូលព័ត៌មានទាក់​ទងនឹងការចូល​របស់​លោក​អ្នក មកកាន់គេហទំព័ររបស់​យើង​ខ្ញុំ។

ម៉ាស៊ីនមេរបស់យើងខ្ញុំ ប្រើប្រាស់ខូឃីស៍ចំនួនបីប្រភេទខុសគ្នា។

  • ខូឃីស៍ «ផ្អែកទៅតាមពេល»៖ ខូឃីស៍ប្រភេទនេះត្រូវបានដាក់បញ្ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលដែលអ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំតែប៉ុណ្ណោ។ ខូឃីស៍ផ្អែកទៅតាមពេល ជួយអ្នកឱ្យស្វែងរកគេហទំព័ររបស់យើងខ្ញុំបានកាន់តែឆាប់រហ័ស ហើយប្រសិនបើអ្នកជាអតិថិជនដែលបានចុះឈ្មោះរួច នោះវានឹងជួយយើងខ្ញុំឱ្យផ្ដល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងអ្នកជូនដល់អ្នកបានកាន់តែច្រើន។ ខូឃីស៍នេះ ផុតកំណត់ដោយស្វ័យប្រវត្តិ នៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។
  • ខូឃីស៍​ «អចិន្រ្តៃយ៍»៖ ខូឃីស៍​ប្រភេទនេះ នឹងស្ថិតនៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលកំណត់សម្រាប់ខូឃីស៍​នីមួយៗ។ ហ្វ្លាស់ខូឃីស៍ក៏​ជា​ប្រភេទខូឃីស៍កំណត់​ពេល​ដែរ។
  • ខូឃីស៍​ «វិភាគ»៖ ខូឃីស៍​ប្រភេទនេះ អនុញ្ញាតឱ្យយើងខ្ញុំស្គាល់ និងរាប់ចំនួនដងនៃការចូលទៅមើលគេហទំព័ររបស់យើងខ្ញុំ និងដឹងពីរបៀបដែលអ្នកប្រើប្រើសេវាម្មរបស់យើងខ្ញុំ។ ចំណុចនេះជួយឱ្យយើងខ្ញុំកែលម្អដំណើរការគេហទំព័ររបស់យើងខ្ញុំ ឧទាហរណ៍ តាមរយៈការធានាថា អ្នកអាចឡុកចូលប្រព័ន្ធ និងស្វែងរកអ្វីដែលអ្នកកំពុងចង់ស្វែងរកនោះ បានយ៉ាងងាយស្រួល។

លោក​អ្នកជា​អ្នកសម្រេចចិត្ត ហើយ​លោក​អ្នក​តែង​តែមាន​ជម្រើសក្នុង​ការ​ទទួល​យក ឬបដិសេធខូឃីស៍ជានិច្ច។

កម្មវិធីរុករករបស់គេហទំព័រភាគច្រើនទទួលយកខូឃីស៍​ដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើអ្នកចង់ អ្នកអាចធ្វើការផ្លាស់ប្ដូរការកំណត់នៅលើកម្មវិធីរុករករបស់អ្នកបាន ដើម្បីធ្វើការគ្រប់គ្រងលើខូឃីស៍​របស់អ្នក។

អ្នកអាចប្រើប្រាស់កម្មវិធីរុករករបស់គេហទំព័ររបស់អ្នកដើម្បី៖

  • លុប​ខូឃីស៍ទាំងអស់
  • ប្លុកខូឃីស៍ទាំង​អស់
  • ទទួល​យកខូឃីស៍​ទាំងអស់
  • ប្លុកខូឃីស៍ដែល​មាន​ប្រភព​មក​ពីភាគីទីបី
  • លុប​ខូឃីស៍ទាំងអស់​នៅ​ពេលបិទកម្មវិធីរុករក
  • បើក “កម្មវិធីរុករក ជាលក្ខណៈឯកជន”/”សម្ងាត់” ដែល​អនុញ្ញាត​​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត ដោយ​គ្មាន​ការស្តុក​ទុក​ទិន្នន័យនៅ​នឹង​កន្លែង
  • តំឡើង Add-ons និង Plug-ins ដើម្បីបន្ថែមជម្រើស​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។

តើ​លោក​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​ស្ដី​ពីការ​គ្រប់​គ្រងខូឃីស៍នៅ​កន្លែង​ណា?

ហ្វ្លាស់ខូឃីស៍​

លោក​អ្នក​​អាច​ផ្លាស់​ប្ដូរការ​កំណត់ហ្វ្លាស់ផ្លេរយើរដើម្បីរារាំង​ការ​ការ​ប្រើប្រាស់ហ្វ្លាស់ខូឃីស៍​។ ការ​គ្រប់​គ្រងការកំណត់ហ្វ្លាស់ខូឃីស៍​អនុញ្ញាត​ឲ្យ​លោក​អ្នក​គ្រប់​គ្រង​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក។

ប្រសិនបើអ្នកជ្រើសរើសបដិសេធខូឃីស៍ទាំងអស់នៅក្នុងកម្មវិធីរុករករបស់អ្នក នោះអ្នកនឹងមិនអាចប្រើប្រាស់មុខងារ និងសេវាកម្មមួយចំនួននៅលើគេហទំព័ររបស់យើងខ្ញុំបានឡើយ ហើយសេវាកម្មមួយចំនួន នឹងមិនដំណើរការបានត្រឹមត្រូវទេ ឧទាហរណ៍ យើងខ្ញុំមិនអាចរក្សាទុកភាសានៅលើផ្ទាំងអេក្រង់ដែលអ្នកបានជ្រើសរើសឡើយ។

‎9. ការយល់ព្រមចំពោះការប្រើប្រាស់ក្រុមហ៊ុនផ្ដល់សេវាអេឡិចត្រូនិក

ដើម្បីអាចលេងហ្គេមដែលប្រើប្រាក់ពិតប្រាកដនៅលើសេវាកម្មរបស់យើងខ្ញុំបាន អ្នកនឹងត្រូវតម្រូវឱ្យផ្ទេរប្រាក់ និងទទួលប្រាក់ពីភាគីយើងខ្ញុំ។ ដើម្បីសម្រួលដល់សេវាកម្មនេះ យើងខ្ញុំអាចប្រើប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ភាគីទីបី ដើម្បីដំណើរការប្រតិបត្តិការហិរញ្ញវត្ថុដែលតម្រូវជាចាំបាច់។

តាមរយៈការយល់ព្រមនិងទទួលយកគោលការណ៍ឯកជនភាពនេះ អ្នកបានបង្ហាញការយល់ព្រមដោយស្ម័គ្រចិត្តដើម្បីផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបី ដែលមានការចាំបាច់សម្រាប់ការវិភាគនិងការបញ្ចប់ការធ្វើប្រតិបត្តិការសាច់ប្រាក់ រួមមាន ធ្វើការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេសផងដែរ នៅពេលណាដែលចាំបាច់។

យើងខ្ញុំអនុវត្តជំហាននានាដើម្បីធានាថា ឯកជនភាពរបស់អ្នកត្រូវបានការពារ នៅពេលប្រើប្រាស់ប្រព័ន្ធទូទាត់របស់ភាគីទីបី។

‎10. ការយល់ព្រមចំពោះការត្រួតពិនិត្យសុវត្ថិភាព

យើងខ្ញុំរក្សាសិទ្ធិក្នុងការត្រួតពិនិត្យសុវត្ថិភាពគ្រប់ពេលវេលា ដើម្បីរក្សាសុពលភាពលើព័ត៌មានលម្អិតនៃការចុះឈ្មោះតាមរយៈអ្នក និងដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក និងដើម្បីឱ្យអ្នកប្រើសេវាកម្មរបស់យើងបានត្រឹមត្រូវ ដើម្បីបង្ការការបំពានធ្ងន់ធ្ងរលើខនិងលក្ខខណ្ឌរបស់យើងខ្ញុំ និងច្បាប់ជាធរមានណាមួយ។

តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និងដោយមានការយល់ព្រមចំពោះខនិងលក្ខខណ្ឌរបស់យើងខ្ញុំផងនោះអ្នកអនុញ្ញាតឱ្យយើងខ្ញុំប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបី សម្រាប់គោលបំណងរក្សាសុពលភាពព័ត៌មានដែលអ្នកផ្ដល់ជូនក្នុងអំឡុងពេលចុះឈ្មោះ និងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ រួមមាន ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេស នៅពេលណាដែលចាំបាច់។

ការត្រួតពិនិត្យសុវត្ថិភាព អាចរួមមានជាអាទិ៍ ការបញ្ជាឱ្យមានរបាយការណ៍ឥណទាន និងការផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកផ្ដល់ជូនជាមួយនឹងមូលដ្ឋានទិន្នន័យរបស់ភាគីទីបី។

‎11. សុវត្ថិភាព

យើងខ្ញុំដឹងពីសារសំខាន់នៃការផ្ដល់សុវត្ថិភាព និងវិធីសាស្រ្តដែលចាំបាច់ដើម្បីធានានូវការរក្សាការសម្ងាត់ សុចរិតភាព និងលទ្ធភាពទទួលបានព័ត៌មាន។ យើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលយើងខ្ញុំទទួលបានដោយផ្ទាល់ពីអ្នក នៅក្នុងមូលដ្ឋានទិន្នន័យដែលការពារដោយលេខកូដសម្ងាត់ និងពាក្យសម្ងាត់ ដែលរក្សាទុកនៅក្នុងបណ្ដាញសុវត្ថិភាពខ្ពស់ ក្នុងសុហ្វវែរ Firewall ដែលទំនើបទាន់សម័យ។

សេវាកម្មរបស់យើងខ្ញុំអាចប្រើបានជាមួយ SSL វើសិន 3 ដែលមានលេខកូដសម្ងាត់ 128-bit។

យើងខ្ញុំក៏ចាត់វិធានការនានា ដើម្បីធានាថា ក្រុមហ៊ុនបុត្តសម្ព័ន ទីភ្នាក់ងារ ដៃគូ ដៃគូសហការ និងក្រុមហ៊ុនផ្គត់ផ្គង់របស់យើងខ្ញុំ អនុវត្តវិធានការសុវត្ថិភាពបានគ្រប់គ្រាន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការផ្ញើព័ត៌មានតាមអ៊ីនធឺណិត ជាទូទៅមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ហើយយើងខ្ញុំមិនអាចធានាសុវត្ថិភាពទិន្នន័យរបស់អ្នកនៅពេលកំពុងផ្ញើបានទេ។

រាល់ទិន្នន័យណាមួយដែលអ្នកផ្ញើចេញ គឺអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង។

1xBet មាននីតិវិធីសុវត្ថិភាពនិងលក្ខណៈពិសេសទាំងអស់ ដើម្បីការពារទិន្នន័យរបស់អ្នកបន្ទាប់ពីទទួលបាន។

‎12. ការការពារអនីតិជន

សេវាកម្មរបស់យើងខ្ញុំ មិនមែនសម្រាប់បុគ្គលអាយុក្រោមដប់ប្រាំបី (18) ឆ្នាំ ឬក្រោមអាយុស្របច្បាប់នៅក្នុងដែនយុត្តាធិការរបស់ពួកគេឡើយ។

បុគ្គលណាដែលផ្ដល់ព័ត៌មានរបស់ពួកគេមកកាន់យើងខ្ញុំតាមរយៈផ្នែកនៃសេវាកម្មណាមួយ ត្រូវបញ្ជាក់ជាមួយយើងខ្ញុំថា ពួកគេមានអាយុដប់ប្រាំបី (18) ឆ្នាំ (ឬអាយុស្របច្បាប់នៅក្នុងដែនយុត្តាធិការរបស់ពួកគេ) ឬមានអាយុច្រើនជាងនេះ។

គោលនយោបាយរបស់យើងខ្ញុំ គឺដើម្បីការពារការប៉ុនប៉ងពីសំណាក់អនីតិជនក្នុងការចូលទៅប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដែលអាចតម្រូវឱ្យមានការត្រួតពិនិត្យលើសុវត្ថិភាពបន្ថែម។

ប្រសិនបើយើងខ្ញុំបានដឹងថា មានអនីតិជនណាម្នាក់បានប៉ុនប៉ង ឬបានប្រគល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈសេវាកម្មរបស់យើងខ្ញុំ នោះយើងខ្ញុំនឹងមិនទទួលយកព័ត៌មានរបស់ពួកគេឡើយ ហើយយើងខ្ញុំនឹងអនុវត្តវិធានការផ្សេងៗដើម្បីដកចេញព័ត៌មាននោះពីកំណត់ត្រារបស់យើងខ្ញុំ។

‎13. ការផ្ទេរព័ត៌មានលក្ខណៈអន្តរជាតិ

ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលបាន អាចត្រូវបានរក្សាទុកនិងវិភាគនៅក្នុងប្រទេសណាមួយដែលយើងខ្ញុំ ឬដៃគូសហការ ក្រុមហ៊ុនផ្គត់ផ្គង់ ដៃគូ ឬទីភ្នាក់ងាររបស់យើងខ្ញុំ ផ្ដល់សេវាភ្នាល់ និងសេវាផ្សេងៗនៃផ្លេតហ្វមភ្នាល់របស់យើងខ្ញុំនៅទីនោះ។

តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ អ្នកបានបង្ហាញការយល់ព្រមចំពោះការផ្ទេរព័ត៌មានរបស់អ្នកណាមួយទៅក្រៅប្រទេស (រួមទាំងប្រទេសនានាដែលអាចចាត់ទុកថា មិនមានច្បាប់ស្ដីពីឯកជនភាពគ្រប់គ្រាន់ផងដែរ)។

ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំអនុវត្តជំហាននានាដើម្បីធានាថា ទីភ្នាក់ងារ ដៃគូ ដៃគូសហការ និងក្រុមហ៊ុនផ្គត់ផ្គង់របស់យើងខ្ញុំ អនុវត្តតាមស្ដង់ដាស្ដីពីឯកជនភាពរបស់យើងខ្ញុំ និងគោលការណ៍ឯកជនភាពនេះ មិនថាទីតាំងពួកគេស្ថិតនៅត្រង់កន្លែងណានោះទេ។

‎14. ទំនាក់ទំនងរបស់ភាគីទីបី

យើងខ្ញុំមិនអាចធានានូវការការពារព័ត៌មានដែលអ្នកផ្ដល់ជូនទៅកាន់គេហទំព័ររបស់ភាគីទីបី ដែលភ្ជាប់ទៅកាន់សេវាកម្មរបស់យើងខ្ញុំ ឬរាល់ព័ត៌មានដទៃផ្សេងទៀតដែលប្រមូលដោយភាគីទីបីណាមួយដែលកំពុងគ្រប់គ្រងព័ត៌មាននោះស្របទៅតាមកម្មវិធីសម្រាប់ដៃគូសហការរបស់យើងខ្ញុំបានឡើយ (ប្រសិនបើមាន) ហើយយើងខ្ញុំក៏មិនអាចធានាបានដែរ ដោយសារសេវាកម្មអនឡាញ និងគេហទំព័ររបស់ភាគីទីបីទាំងនេះ យើងខ្ញុំពុំបានគ្រប់គ្រង ហើយក៏ពុំបានដំណើរការដោយឯករាជ្យនោះដែរ។

សូម​ប្រុង​ប្រ​យ​ត្ន័។

រាល់ព័ត៌មានណាមួយដែលប្រមូលដោយភាគីទីបីទាំងនេះ ត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពរបស់ភាគីទីបីនោះ ប្រសិនបើមាន។

‎15. ការបដិសេធពុំទទួលខុសត្រូវចំពោះផ្លូវច្បាប់

យើងខ្ញុំមិនទទួលខុសត្រូវ ចំពោះព្រឹត្តិការណ៍ដែលហួសពីការគ្រប់គ្រងផ្ទាល់យើងខ្ញុំទេ។

ដោយសារលក្ខណៈនៃបច្ចេកវិទ្យានិងអាជីវកម្មរបស់យើងខ្ញុំមានភាពស្មុគ្រស្មាញនិងផ្លាស់ប្ដូរឥតឈប់ យើងខ្ញុំផ្ដល់ជូននូវដំណើរការស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប៉ុន្តែយើងខ្ញុំមិនធានាថា គ្មានបញ្ហា ពាក់ព័ន្ធនឹងការរក្សាការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកចូលទៅមើលគេហទំព័រដទៃដោយប្រើតំណភ្ជាប់ដែលមាននៅលើគេហទំព័ររបស់យើងខ្ញុំឡើយ។ គេហទំព័រនានាដែលហួសពីការគ្រប់គ្រងបានរបស់យើងខ្ញុំ ហើយជាពិសេសមិនត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពនេះ គួរផ្ដល់ឱកាសដល់អ្នកក្នុងការបន្ស៊ាំខ្លួនឱ្យដឹងពីគោលការណ៍ឯកជនភាពរបស់ពួកគេសិន។ ប្រសិនបើអ្នកចូលទៅមើលគេហទំព័រដទៃ អ្នកគួរដឹងថា ប្រតិបត្តិករនៃគេហទំព័រទាំងនេះ អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលពួកគេនឹងប្រើប្រាស់ព័ត៌មានទាំងនោះស្របទៅតាមគោលការណ៍ឯកជនភាពរបស់ពួកគេ ដែលគោលនយោបាយនោះមុខជាខុសគ្នាពីគោលនយោបាយរបស់យើងខ្ញុំ។

សូម​ប្រុង​ប្រ​យ​ត្ន័។

យើងខ្ញុំមិនធានាសុវត្ថិភាពទិន្នន័យរបស់អ្នកទេ ខណៈពេលដែលវាត្រូវបានបញ្ជូនតាមរយៈបណ្តាញទំនាក់ទំនង។

រាល់ទិន្នន័យណាមួយដែលអ្នកផ្ញើចេញ គឺអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង។

យើងខ្ញុំក៏មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ឬដោយប្រយោលណាមួយផងដែរ ដែលកើតចេញពីការប្រើប្រាស់មិនស្របច្បាប់ ឬការលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

‎16. ការយល់ព្រមចំពោះគោលការណ៍ឯកជនភាព

ការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ គឺជាការព្រមព្រៀងដោយស្ម័គ្រចិត្តរបស់អ្នកជាមួយនឹងគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ ហើយក៏មានន័យថា អ្នកប្រគល់សិទ្ធិឱ្យយើងខ្ញុំធ្វើការប្រមូល វិភាគ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

គោលការណ៍ឯកជនភាពនេះ គប្បីត្រូវអានរួមគ្នាជាមួយនឹងខនិងលក្ខខណ្ឌរបស់យើងខ្ញុំ និងខនិងលក្ខខណ្ឌបន្ថែមជាធរមានណាមួយដែលបានចុះផ្សាយនៅលើផ្លេតហ្វម និងគេហទំព័ររបស់យើងខ្ញុំ។

យើងខ្ញុំអាចធ្វើការផ្លាស់ប្ដូរគោលការណ៍ឯកជនភាពនេះជាញឹកញាប់ ហើយនឹងជូនដំណឹងទៅកាន់អ្នកអំពីការផ្លាស់ប្ដូរទាំងនេះ ដោយធ្វើការចុះផ្សាយលក្ខខណ្ឌដែលបានកែប្រែនោះនៅលើផ្លេតហ្វមនិងគេហទំព័ររបស់យើងខ្ញុំ។

ការបន្តប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំក្រោយពីមានការផ្លាស់ប្ដូរណាមួយចំពោះគោលការណ៍ឯកជនភាពនេះ រាប់ជាការទទួលយកការផ្លាស់ប្ដូរទាំងនោះហើយ។

នេះគឺជាគោលការណ៍ឯកជនភាពទាំងស្រុងនិងផ្ដាច់មុខរបស់យើងខ្ញុំ ចុះនៅថ្ងៃទី16 ខែឧសភា ឆ្នាំ2018 គោលនយោបាយនេះ ជំនួសរាល់សំណៅឯកសារពីមុនណាមួយ និងអនុវត្តចំពោះ 1xbetagent.shop តែប៉ុណ្ណោះ។

យើងខ្ញុំសូមណែនាំឱ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពនេះឡើងវិញជាប្រចាំ។

‎17. ការប្រឆាំងការសម្អាតប្រាក់/ការប្រឆាំងហិរញ្ញប្បទានភារវកម្ម

ក្រុមហ៊ុនភ្នាល់ 1xBet អនុវត្តរាល់វិធានការណ៍សមស្រប ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងភេរវកម្មអន្តរជាតិ (គោលនយោបាយ AML)។ ដូច្នេះក្រុមហ៊ុនមានជំហររឹងមាំ ក្នុងការការពារសកម្មភាពខុសច្បាប់គ្រប់ប្រភេទ។ ដើម្បីបំពេញកាតព្វកិច្ចនេះ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានហេតុផលក្នុងការសង្ស័យថា ប្រាក់ដែលអ្នកប្រើប្រាស់បានដាក់បញ្ចូលទៅក្នុងគណនីរបស់ខ្លួន មានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬហិរញ្ញប្បទានភារវកម្ម។ ក្រុមហ៊ុនក៏មានកាតព្វកិច្ចក្នុងការប្លុកទឹកប្រាក់នោះ និងអនុវត្តវិធានការដែលបានកំណត់ដោយគោលនយោបាយប្រឆាំងការសម្អាតប្រាក់ផងដែរ។

ការប្រឆាំងការសម្អាតប្រាក់មានន័យថា៖

  • ការលាក់ ឬការរក្សាទុកឯកជនភាពពាក់ព័ន្ធនឹងព័ត៌មានអំពីប្រភពពិតប្រាកដ ទីតាំង ការជម្រះបញ្ជី ចលនាសាច់ប្រាក់ កម្មសិទ្ធិ ឬសិទ្ធិទ្រព្យសម្បត្តិពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលទទួលបានដោយសារសកម្មភាពខុសច្បាប់
  • ការបំប្លែង ការផ្លាស់ទី ការទទួលបាន ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិដែលទទួលបានដោយសារសកម្មភាពឧក្រិដ្ឋកម្មសម្រាប់គោលបំណងលាក់បាំងប្រភពខុសច្បាប់នៃទ្រព្យសម្បត្តិនោះ ឬការជួយដល់បុគ្គលដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដើម្បីជៀសវាងផលប៉ះពាល់ផ្លូវច្បាប់បណ្តាលមកពីសកម្មភាពរបស់ពួកគេ
  • ស្ថានភាពមួយដែលទ្រព្យសម្បត្តិនោះទទួលបានដោយសារសកម្មភាពឧក្រិដ្ឋកម្មដែលធ្វើឡើងនៅលើដែនដីនៃរដ្ឋមួយផ្សេងទៀត។

ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុង និងវិធានការពិសេសដើម្បីជួយដល់អង្គការអន្តរជាតិនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្មនៅជុំវិញពិភពលោក។

ដើម្បីបង្ការការជ្រៀតចូលនៃមូលធនឧក្រិដ្ឋកម្មទៅក្នុងសេដ្ឋកិច្ចរបស់រដ្ឋនោះ ប្រទេសជាច្រើនបានប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

នៅពេលអ្នកបើកគណនីមួយ អ្នកយល់ព្រមអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖

  • អ្នកយល់ស្របថា អ្នកអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានទាំងអស់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម រួមទាំងគោលនយោបាយប្រឆាំងការសម្អាតប្រាក់ផងដែរ។
  • អ្នកបញ្ជាក់ថា អ្នកគ្មានព័ត៌មាន ឬការសង្ស័យណាមួយអំពីការពិតដែលថា ទឹកប្រាក់ដែលបានប្រើប្រាស់សម្រាប់ការដាក់ប្រាក់កាលពីមុន បច្ចុប្បន្ន ឬទៅអនាគត ត្រូវបានទទួលមកពីប្រភពខុសច្បាប់ ឬមានទំនាក់ទំនងនឹងការធ្វើនីតិកម្មប្រាក់ចំណូលដែលទទួលបានមិនត្រឹមត្រូវ ឬពីសកម្មភាពខុសច្បាប់ដទៃផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន ឬការណែនាំដោយអង្គការអន្តរជាតិឡើយ
  • អ្នកយល់ព្រមផ្ដល់ជូនរាល់ព័ត៌មានដែលយើងខ្ញុំគិតថាស័ក្តិសមនឹងទទួលបាន ស្របទៅតាមច្បាប់និងលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងការប្រឆាំងនឹងការធ្វើនីតិកម្មមូលនិធិដែលទទួលបានខុសច្បាប់។

ក្រុមហ៊ុនប្រមូលនិងរក្សាទុកលិខិតឆ្លងដែន ឬ ID ដទៃទៀតរបស់អ្នកប្រើប្រាស់ និងរាយការណ៍ពីរាល់ការផ្លាស់ប្ដូរទាំងអស់នៅក្នុងគណនីនោះ។

ក្រុមហ៊ុនគ្រប់គ្រងតាមដានសកម្មភាពសង្ស័យនៅលើគណនីរបស់អ្នកប្រើប្រាស់ ក៏ដូចជាប្រតិបត្តិការដែលអនុវត្តនៅក្រោមលក្ខខណ្ឌពិសេស។

ក្រុមហ៊ុនមានសិទ្ធិក្នុងការហាមឃាត់អ្នកប្រើប្រាស់គ្រប់ពេលវេលា ប្រសិនបើក្រុមហ៊ុនមានមូលដ្ឋានក្នុងការសន្មតថា ប្រតិបត្តិការនោះមានទំនាក់ទំនងណាមួយជាមួយនឹងសកម្មភាពសម្អាតប្រាក់ និងឧក្រិដ្ឋកម្ម។ ស្របតាមច្បាប់អន្តរជាតិ ក្រុមហ៊ុនមិនមានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីសកម្មភាពនៃការសង្ស័យលើពួកគេ និងអនុញ្ញាតឱ្យពួកគេដឹងថា ព័ត៌មាននោះត្រូវប្រគល់បន្តទៅអាជ្ញាធរដែលពាក់ព័ន្ធឡើយ។

  • ក្រុមហ៊ុននឹងសុំឱ្យអ្នកផ្ដល់ព័ត៌មានខ្លះ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។
  • ក្រុមហ៊ុននឹងកត់ត្រា និងរក្សាទុកទិន្នន័យ និង ID ទាំងអស់ ក៏ដូចជាវិធីសាស្រ្តនៃការបញ្ជាក់ដែលបានប្រើប្រាស់ និងលទ្ធផលនៃនីតិវិធីនៃការផ្ទៀងផ្ទាត់ផងដែរ។
  • ក្រុមហ៊ុននឹងធ្វើការឆែកមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ទៅនឹងបញ្ជីបុគ្គលដែលជាប់សង្ស័យនឹងអំពើភារវកម្ម ដែលបញ្ជីនេះត្រូវបានបង្កើតឡើងដោយរដ្ឋនិងអាជ្ញាធរឯករាជ្យដែលទទួលបានការអនុញ្ញាត។ បណ្ដុំទិន្នន័យកំណត់អត្តសញ្ញាណអប្បបរមា រួមមាន៖ ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ថ្ងៃខែឆ្នាំកំណើត (សម្រាប់បុគ្គល) អាសយដ្ឋានលំនៅដ្ឋាន ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួច
  • ប្រភពនៃមូលនិធិដែលអ្នកមានគម្រោងធ្វើការដាក់បញ្ចូលទៅក្នុងគណនីនោះ។

ដើម្បីធ្វើការផ្ទៀងផ្ទាត់និងបញ្ជាក់ពីភាពពិតនៃទិន្នន័យដែលបានលើកឡើងខាងលើ ក្រុមហ៊ុនអាចតម្រូវឱ្យមានឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ឬឯកសារដទៃផ្សេងទៀតដែលមានតម្លៃសមមូល ដែលបំពេញតាមលក្ខខណ្ឌតម្រូវដូចតទៅនេះ៖ មានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់ម្ចាស់ឯកសារ
  • ឯកសារចេញដោយអាជ្ញាធរសាធារណៈរបស់ជាតិ បង្កាន់ដៃថ្មីៗសម្រាប់ការទូទាត់វិក្កយបត្រទឹកភ្លើង (មិនយូរជាង 3 ខែ) ឬឯកសារដទៃផ្សេងទៀតដែលបញ្ជាក់ពីអាសយដ្ឋានរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុនក៏អាចតម្រូវឱ្យមានព័ត៌មានបន្ថែមផ្សេងទៀត មានការបញ្ជាក់ពីឯកសារដែលពាក់ព័ន្ធ។ ក្នុងករណីជាក់លាក់ខ្លះ ក្រុមហ៊ុនក៏អាចតម្រូវឱ្យមានសំណៅថតចម្លងឯកសារពីអ្នកប្រើប្រាស់ដែលបញ្ជាក់ដោយមេធាវីផងដែរ។

Layout hidden